ភាសាខ្មែរ
សារមន្ទីរសព្វទស្សន៍អង្គរ ត្រូវបានផ្តល់នូវសេវាប្រកបដោយជំនាញវិជ្ជាជីវៈ ជាទីពេញចិត្តនៅក្នុងកន្លៃងផ្តល់សេវាកម្មមានដូចជា ភេសជ្ជៈ ផ្តិតរូបថត
កាហ្វេ តែ ការបញ្ជាទិញ និងការទិញនូវវត្ថុសិល្បៈ ជាដើម

វត្ថុសិល្បៈ និងវត្ថុអនុស្សាវរីយ៍

សារមន្ទីរសព្វទស្សន៍អង្គរ នឹងផ្តល់នូវបទពិសោធន៍ និងការទិញនូវគំនូរដ៏អស្ចារ្យដែលបង្ហាញពីទេសភាពស្រស់ត្រកាល និងជីវភាពពិតៗនៅក្នុងប្រទេសកម្ពុជា
ជាមួយនឹងសេវាកម្មជាទីពេញចិត្តសម្រាប់អតិថិជនដែលជាវនូវផ្ទាំងគំនូរដែលគូរដោយវិចត្រករដ៏ល្បីរបស់ជនជាតិកូរ៉េ។ 

សេវាថតរូប

សារមន្ទីរសព្វទស្សន៍អង្គរ បានផ្តល់នូវសេវាថតរូបប្រកបដោយជំនាញវិជ្ជាជីវៈ និងសេវាថតរូបតាមតម្រូវការរបស់អតិថិជនផ្ទាល់ជាមួយផ្ទៃខាងក្រោយនៃផ្ទាំងគំនូរទស្សនីយភាពដ៏អស្ចារ្យ។


កាហ្វេ តែ និងភេសជ្ជៈ

សារមន្ទីរសព្វទស្សន៍អង្គរ មានទីកន្លែងសម្រាប់បម្រើរភេសជ្ជៈ កាហ្វេរសជាតិដើម និងនំដែលមានគុណភាពសម្រាប់បម្រើរអតិថិជន និងប្រកបដោយផាសុខភាព។