ភាសាខ្មែរ
អ្នកនឹងទទួលបានការយល់ដឹងប្រសើរជាងមុនអំពីប្រវត្តិសាស្រ្ត និងវប្បធម៍នៅក្នុងរជ្ជកាលនៃអាណាចក្រអង្គរ ដោយមានរូបភាពនានានៃប្រាង្គប្រាសាទ ផ្ទាំងសំណាកគំរូប្រាសាទ ទិន្នន័យប្រវត្តិសាស្រ្តក្នុងកុំព្យូទ័រដោយប្រើម្រាមដៃ និងពហុប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀតនៅក្នុងសាលព័ត៌មានទេសចរណ៍ ។

 
ការណែនាំទេសចរណ៍ពីប្រាសាទបុរាណអង្គរ
ផែនទីនៅក្នុងសាលព័ត៌មានទេសចរណ៍ ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទនៃសំណង់ប្រាសាទមុនសម័យអង្គរ សម័យអង្គរ និងក្រោយសម័យអង្គរ រួមទាំងព័ត៌មានសំខាន់ៗសម្រាប់ការទស្សនាប្រាសាទអង្គរតាមថ្ងៃនីមួយៗ។.


 
ការបង្ហាញពីសម័យអង្គរនាពេលបច្ចុប្បន្ន
រូបថតនៃប្រាសាទនីមួយៗនៅសម័យកាលអង្គរ ត្រូវបានរៀបចំឡើងតាមលំដាប់ពីសតវត្សទី ៧ ដល់សតវត្សទី ១៥និងស្របទៅតាមគំនិតទូទៅនៃការបង្កើត និងការអភិវឌ្ឍន៍នៃអាណាចក្រខ្មែរបុរាណ។
 
 
 

 
 
ផ្ទាំងសំណាកគំរូបា្រសាទ :
ដើម្បីផ្ដល់ឱ្យលោកអ្នកនូវគំនិតរស់រវើក អំពីប្រាសាទនានានៃសម័យអង្គរ ផ្ទាំងសំណាកគំរូប្រាសាទដែលបង្កើតដោយដៃទាំងស្រុង ត្រូវបានធ្វើឡើងទៅតាមរូបរាងដើមនៃតួប្រាសាទដែលត្រូវបានកសាងដោយជនជាតិខ្មែរ។

ប្រាសាទសំខាន់ចំនួន ២៥ នៅក្នុងតំបន់អង្គរ ត្រូវបានបង្កើតនៅលើមាត្រដ្ឋាន 1/230 ។
នៅក្នុងផ្ទាំងសំណាកគំរូនេះ លោកអ្នកអាចមើលឃើញនូវឈ្មោះប្រាសាទ ផ្លូវទៅកាន់ប្រាសាទ និងទម្រង់សណ្ឋានដី។
 
     
កុំព្យូទ័រថាច់ស្រ្គីន :
កុំព្យូទ័រថាច់ស្រ្គីនត្រូវបានផ្ទុកទិន្នន័យនៃប្រាសាទចំនួន ៥៥ និងព្រះមហាក្សត្រ ២៧ អង្គដោយរៀបតាមលំដាប់នៃអក្សរក្រម ដែលបុរាណវិទូ និងប្រវត្តិវិទូបានរកឃើញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
ប្រវត្តិសាស្រ្ត និងវប្បធម៌

លើជញ្ជាំងនេះក៏ត្រូវបានបង្ហាញពីប្រពៃណី និងទំនៀមទម្លាប់សម្រាប់ថ្ងៃឈប់សម្រាកជាសាធារណៈដោយមានរូបភាព ចំណងជើង និងពហុប្រព័ន្ធផ្សព្វផ្សាយ។