ភាសាខ្មែរ
ផ្ទាំងគំនូរទស្សនីយភាពដ៏ធំ “អង្គរ-សម័យកាលរុងរឿង”

ផ្ទាំងគំនូរទស្សនីយភាពដ៏ធំ “អង្គរ-សម័យកាលរុងរឿង” បានបង្ហាញពីអង្គហេតុប្រវត្តិ សាស្រ្តយ៉ាងជ្រាលជ្រៅនៃអាណាចក្រខ្មែរ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ (១១៨១-១២២០) ដែលជាស្តេចត្រូវបានគេចាត់ទុកថាជាស្តេចឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្តខ្មែរ តាមរយៈរូបភាពដ៏ធំ ហើយច្បាស់ល្អ។ វាបង្ហាញពីការចាប់អារម្មណ៍នូវទិដ្ឋភាពសង្គមសម័យទំនើបនៃអាណាចក្រខ្មែរ។

  
              

 
ប្រវែងសរុបរបស់ផ្ទាំងគំនូរសព្វទស្សន៍គឺ១២៣ម៉ែត្រនិងកម្ពស់១៣ម៉ែត្រ។
រីឯចំងាយពីកន្លែងទស្សនាទៅដល់ផ្ទាំងគំនូរគឺ ១១ម៉ែត្រ។ ផ្ទាំងគំនូរនេះ
នឹងអត្ថាធិប្បាយនៅលើផ្ទៃដីទំហំដីប្រមាណ ១០០០គីឡូម៉ែត្រក្រឡានៃទីវាល
ទំនាបអង្គរដ៏ធំល្វឹងល្វើយ ពោលគឺចាប់ពីទំនាបបឹងទន្លេសាប រហូតដល់
ភ្នំគូលែន ដោយមានបញ្ចូលទាំងទម្រង់សណ្ឋានដីផងដែរ។ ដូច្នេះលោកអ្នក
នឹងមានអារម្មណ៍ដូចកំពុងសម្លឹងមើលទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់
វាលទំនាបអង្គរពីលើកំពូលភ្នំខ្ពស់។


ផ្ទាំងគំនូរទស្សនីយភាពដ៏ធំ “អង្គរ-សម័យកាលរុងរឿង” គឺជាការងារសិល្បៈដ៏ធំមួយ ដែលក្នុងនោះមានរូបមនុស្សជាង ៤៥,០០០នាក់ ត្រូវបានបង្ហាញនៅក្នុងផ្ទាំងគំនូរនេះ។ ជាមួយនឹងទំហំ ខ្នាត និងចំនួនតួអង្គ ដែលត្រូវបានគូរដោយល្អឥតខ្ចោះ លោកអ្នកនឹងស្លុងអារម្មណ៍ក្នុងប្រវត្តិសាស្រ្តអង្គរ។

វគ្គទី ១ “យុទ្ធសាស្រ្តការពារ”

វគ្គទី ១ “យុទ្ធសាស្រ្តការពារ” ជាឈុតឆាកវាយប្រយុទ្ធគ្នាដែលបានបង្ហាញយ៉ាងច្បាស់អំពីវីរភាពរបស់ប្រជាជនខ្មែរ ដែលបានវាយបកលើការឈ្លានពានរបស់បរទេស ដើម្បីការពារមាតុភូមិជាទីស្រឡាញ់របស់ពួកគេ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ គំនូរក៏បានបង្ហាញផងដែរនូវព្រះបាទជ័យវរ្ម័នទី ៧ ជាស្តេចដ៏ឆ្នើមបំផុត ដែលជាស្តេចបានបង្រួបបង្រួមជាតិ ខ្មែរ និងបានវាយកម្ទេចកងទ័ពចំប៉ា ដែលបានវាយប្រហារចាប់ពីបឹងទន្លេសាប។
 


វគ្គទី ២ “យុទ្ធនាការស្ថាបនា”

វគ្គទី ២ “យុទ្ធនាការស្ថាបនា” បានបង្ហាញពីដំណើរការនៃការសាងសង់នៃអាណាចក្រខ្មែរជាពិសេសការកសាងប្រាសាទបាយ័ន ជាមួយរូបភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានគ្រងរាជ្យជាព្រះមហាក្សត្របន្ទាប់ពីការរំដោះរាជធានីអង្គរ ។
 
 

វគ្គទី ៣ “សម្បូណ៌សប្បាយ”

វគ្គ“សម្បូណ៌សប្បាយ” បានបង្ហាញពីទិដ្ឋភាពជារួមនៃអាណាចក្រខ្មែរ ដែលបានបង្កើតនូវអារ្យធម៌ដ៏រុងរឿង នៅលើទីវាលទំនាបនៃទឹកដីអង្គរ។ ការទស្សនាប្រាសាទអង្គរវត្តដ៏មហាអស្ចារ្យ ប្រាសាទបក្សីចាំក្រុង ប្រាសាទបី ប្រាសាទតាព្រហ្ម ប្រាសាទក្រវ៉ាន់ មន្ទីរពេទ្យ ផ្ទះសម្រាប់ស្នាក់ បណ្ណាល័យ ផ្លូវថ្នល់ ប្រឡាយ កសិណទឹកនៅជុំវិញប្រាសាទអង្គរវត្ត និងផ្ទះនានា ទាំងអស់នេះបង្កើតបានជាភាពសុខដុមរម្យនាដ៏ល្អឥតខ្ចោះ។ គំនូរក៏បានបង្ហាញពីជីវភាពសប្បាយរីករាយ និងថ្លៃថ្នូរ ដែលតំណាងឱ្យប្រជាជនជាងមួយលាននាក់ក្នុងសម័យអង្គរដ៏រុងរឿង ។