ភាសាខ្មែរ
សារមន្ទីរសព្វទស្សន៍អង្គរ ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តសៀមរាប និងជាទីក្រុងទេសចរណ៍បែបប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារមន្ទីរនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីផ្តល់នូវព័ត៌មានដ៏ស៊ីជំរៅអំពីប្រវត្តិសាស្រ្ត និងទេសចរណ៏ ជូនដល់ភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរ។
សារមន្ទីរសព្វទស្សន៍អង្គរដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តសៀមរាបនិងជាទីក្រុងទេសចរណ៍បែបប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សារមន្ទីរនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ​​ នៅថ្ងៃទី ០៤  ខែធ្នូ ​ ឆ្នាំ
២០១៥ ដើម្បីផ្តល់នូវព័ត៌មានដ៏ស៊ីជំរៅអំពីប្រវត្តិសាស្រ្ត និងទេសចរណ៍ ជូនដល់ភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរ។   សារមន្ទីរសព្វទស្សន៍អង្គរ
តំណាងឲ្យទិដ្ឋភាពជាច្រើនសហសវត្សរ៍កន្លងផុតទៅ  ដែលបង្ហាញអំពីជីវភាពរស់នៅដ៏យូរលង់របស់ខ្មែរ ដែលជាអាណាចក្រមួយប្រកបដោយភាពសុខដុមរមនា និងដែលត្រូវបានបកស្រាយក្នុងគំនូរ “អង្គរ-សម័យកាលរុងរឿង” (ប្រវែង ១២៣ម៉ែត្រ X ១៣ម៉ែត្រ) ក្នុងទម្រង់ ៣៦០ ដឺក្រេ ។  ហើយវាក៏បានបង្ហាញឡើងតាម
រយៈភាពយន្តក្នុងសារមន្ទីរ   អំពីភាពអស្ចារ្យនៃការសាងសង់ប្រាសាទអង្គរវត្ដដ៏
ល្បីល្បាញ និងពិភពអាថ៍កំបាំងដែលនៅសេសសល់ដោយផ្អែកលើអង្គហេតុនៃប្រវត្តិសាស្រ្ត។សារមន្ទីរក៏មានកន្លែងដែលបង្ហាញនូវការងារសិល្បៈ និងវត្ថុអនុស្សាវរីយ៍ ដែលបានឆ្លុះបញ្ចាំងពីទេសភាពដ៏ស្រស់ស្អាត ប្រពៃណីទំនៀមទម្លាប់ បេតិកភណ្ឌ និងទិដ្ឋភាពិតៗនៃប្រទេសកម្ពុជា។ សារមន្ទីរក៏មាន​កន្លែងផ្តល់នូវសេវាកម្មជូនអតិថិជនប្រកបដោយភាពរីករាយ រួសរាយរាក់ទាក់ និងផាសុខភាព។
ទស្សនៈវិស័យរបស់យើង

ទស្សនវិស័យសារមន្ទីរ គឺក្លាយជាសារមន្ទីរលំដាប់លេខមួយ ជាមួយនឹងការចូលរួមចំណែក
ដល់ការអភិវឌ្ឍន៍វប្បធម៌​​  អរិយធម៌ខ្មែរ តាមរយៈការគូរគំនូរសព្វទស្សន៍ខ្នាតធំ និងការងារ
សិល្បៈជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីទេវកថាអង្គរ ប្រវត្តិសាស្រ្ត និងវប្បធម៌នាសម័យអង្គរ។

 

គោលបំណង
សារមន្ទីរសព្វទស្សន៍អង្គរ នឹងក្លាយទៅជាសារមន្ទីរតែមួយគត់ដែលផ្តល់នូវព័ត៌មានលម្អិត
យ៉ាងទូលំទូលាយពីសម័យកាលអង្គរ និងអរិយធម៌ខ្មែរ។
សារមន្ទីរបានផ្តល់នូវចំណាប់អារម្មណ៍ និងការចងចាំមិនអាចបំភ្លេចបានទៅដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុក ជាមួយនឹងសេវាកម្ម និងបទពិសោធន៍ទស្សនាដ៏ល្អ។

 

ការទស្សនា

បើករៀងរាល់ថ្ងៃៈ ០៩:០០ ព្រឹក ដល់ ០៨:០០ យប់
ទំនាក់ទំនង ​​          
​​          
​​      ​​       ​​      សារមន្ទីរសព្វទស្សន៍អង្គរ

 
អាសយដ្ឋាន : ផ្លូវ ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត
                     សៀមរាប ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥)៦៣ ៧៦៦ ២១៥  (៨៥៥)៩២ ២៨៦ ៨៣៨ (ខ្មែរ)
                     (៨៥៥)១៧ ៩៣៨ ៥៨១ (កូរ៉េ, អង់គ្លេស, ចិន)
ទូរសារ :         (៨៥៥)៦៣ ៧៦៣ ០២៨
អីុម៉ែល :        reservation@angkorpanoramamuseum.com

ផ្ញើសារមកយើងខ្ញុំ

* ឈ្មោះពេញ

* សារអេឡិចត្រូនិច

* អត្តន័យសារ

* លេខកូដសំងាត់

ព័ត៌មានពិសេស
ចាប់បើកពីម៉ោង០៩:០០ព្រឹកដល់ម៉ោង០៨:០០ល្ងាច
ព្រឹត្តិការណ៍ថ្មីៗ





កម្មវិធីពិសេស
 ដើម្បីចូលរួមអបអរទិវាសិទ្ធកុមារអន្តរជាតិសារមន្ទីរសព្វទស្សន៍អង្គរមានបញ្ចុះតម្លៃពិសេសសម្រាប់កុមារ
តែ១.៥ដុល្លាបណ្ណោះ​នៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៧។